ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំពិនិត្យចុងក្រោយលើសេចក្តីព្រាងនីតិវិធីទាំង៥ និងសេចក្ដីព្រាងចក្ខុវិស័យ និងយុទ្ធសាស្ត្រនៃមូលនិធិបរិស្ថាន និងសង្គម នៃក្រសួងបរិស្ថាន
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៨ ខែសីហា ឆ្នាំ ២០២៣

នៅព្រឹកថ្ងៃអង្គារ ៧រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣, ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង អ.គ.ហ. តំណាងឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមអគ្គលេខាធិការ អ.គ.ហ. អមដោយឯកឧត្តម អ៊ុ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំពិនិត្យចុងក្រោយលើសេចក្តីព្រាងនីតិវិធីទាំង៥ និងសេចក្ដីព្រាងចក្ខុវិស័យ និងយុទ្ធសាស្ត្រនៃមូលនិធិបរិស្ថាន និងសង្គម នៃក្រសួងបរិស្ថាន។ កិច្ចប្រជុំនេះ មានការចូលរួមពីលេខាធិការដ្ឋានគណៈកម្មាធិការមូលនិធិបរិស្ថាននិងសង្គម (គ.ម.ប.ស.) ដែលដឹកនាំដោយឯកឧត្តម ដាញ់ សេរី អមដោយឯកឧត្តម លោកជំទាវ និងមន្ត្រីជំនាញនៃ គ.ម.ប.ស.។សូមគូសបញ្ជាក់ថា កិច្ចប្រជុំនេះគឺផ្អែកលើស្មារតីនៃសិក្ខាសាលាពិគ្រោះយោបល់ និងកិច្ចប្រជុំពិភាក្សាជាបន្តបន្ទាប់ ពិសេសគោលការណ៍សំខាន់ៗ ដែលបានពិនិត្យនិងសម្រេចដ៏ខ្ពង់ខ្ពស់ដោយឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី។

ព័ត៌មានទាក់ទង